• ទំព័រដើម
  • ព័ត៌មាន
  • សិល្បៈកំសាន្ត
  • ប្លែកៗ
  • About Us
  • Contact Us
  • Privacy Policy
  • Sitemap
Facebook Twitter Instagram
Monday, August 8
Facebook Twitter Instagram
HOTNEWSPOST
  • ទំព័រដើម
  • ព័ត៌មាន
  • សិល្បៈកំសាន្ត
  • ប្លែកៗ
  • About Us
  • Contact Us
  • Privacy Policy
  • Sitemap
HOTNEWSPOST

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំឲ្យសិស្ស ដែលប្រឡងធ្លាក់បាក់ឌុបគួររៀនបរិញ្ញាបត្ររង ជាជាងរៀនថ្នាក់ទី១២ឡើងវិញ ដោយសារតែ….

0
By Kin dan on January 24, 2022 ព័ត៌មាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំឲ្យសិស្ស ដែលប្រឡងធ្លាក់បាក់ឌុបគួររៀនបរិញ្ញាបត្ររង ជាជាងរៀនថ្នាក់ទី១២ឡើងវិញ ដោយសារតែ….កាលពីថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២២ កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ ដោយមានបេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦នាក់ និងមានបេក្ខជនជាច្រើនប្រឡងធ្លាក់ផងដែរ។ ជុំវិញការប្រឡងបាក់ឌុបឆ្នាំ២០២១កន្លងទៅនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំឲ្យសិស្សានុសិស្ស ដែលប្រឡងធ្លាក់បាក់ឌុបគួរតែរៀនបរិញ្ញាបត្ររង ជាជាងរៀនថ្នាក់ទី១២ឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់នៅលើបណ្តាញសង្គមឲ្យដឹងថា៖ “យុវជនខ្មែរមួយចំនួន ឆោតមហាសែនឆោត។ ឆោតត្រង់ថា នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ធ្លាក់ ពួកគេ-ចូលចិត្តទៅរៀនថ្នាក់ទី១២ឡើងវិញ។ យុវជនខ្លះទៀត ប្រឡងធ្លាក់ពីរឆ្នាំជាប់គ្នាហើយ នៅតែទទូចទៅចុះឈ្មោះចូលរៀនថ្នាក់ទី១២បន្តទៀត។ ស្អីក៏ទទូចខុសរឿងម្ល៉េះ? ចូលចិត្តយកពេលវេលាមកដុតបំផ្លាញចោលខ្លាំងម្ល៉េះ? ហេតុអ្វីមិនព្រមទៅរៀននៅមហាវិទ្យាល័យយកបរិញ្ញាបត្ររងទៅ វាចំណេញពេលជាង?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជនគ្រប់រូបត្រូវដឹងថា នៅប្រទេសជឿនលឿន នៅពេលគេប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិធ្លាក់ គេមិនដែលត្រលប់ទៅរៀនថ្នាក់ទី១២ឡើងវិញទេ។ ពីព្រោះពួកគេយល់ថា ប្រសិនបើពួកគេត្រលប់ទៅរៀនថ្នាក់ទី១២ឡើងវិញ ទី១ គឺពួកគេខាតពេលវេលា ទី២ គឺពួកគេខ្មាសអ្នកដទៃ។ ក្មួយអើយក្មួយ! គ្មាននរណាមកចា-ប់អារម្មណ៍ថាយើងប្រឡងធ្លាក់ឬជាប់នោះទេ ហើយក៏គ្មាននរណាមកសួរថាយើងរៀនមុខវិជ្ជាអ្វីឬជំនាញអ្វីដែរ។ អ្វីដែលសំខាន់ និងធ្វើឱ្យគេ-ចា-ប់អារម្មណ៍នោះ គឺនៅពេលយើងរៀនចប់ តើថ្ងៃអនាគតយើងជោគជ័យឬអត់តែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះខ្ញុំសូមសំណូមពរក្មួយៗជំនាន់ក្រោយថា ប្រសិនបើប្រឡងធ្លាក់បាក់ឌុប ក្មួយៗត្រូវតែទៅរៀនយកបរិញ្ញាបត្ររង។ ព្រោះថា ការណ៍ដែលទៅរៀនយកបរិញ្ញាបត្ររងខណៈយើងប្រឡងធ្លាក់បាក់ឌុប គឺធ្វើឱ្យយើងចំណេញច្រើនណាស់។ តើក្មួយៗដឹងថាចំណេញអ្វីខ្លះទេ? គឺចំណេញត្រង់ថា ទី១ មិនធ្វើឱ្យយើងខ្មាសគេ ទី២ ធ្វើឱ្យយើងចំណេញពេលវេលា ហើយទី៣ គឺធ្វើឱ្យយើងស៊ាំទៅនឹងបរិយាកាសសិក្សានៅសកលវិទ្យាល័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មួយៗមួយចំនួនប្រហែលជាគិតថា ចុះបើប្រឡងបាក់ឌុបមិនជាប់ តើធ្វើម៉េចទើបអាចរៀនយកបរិញ្ញាបត្រ ឬអនុបណ្ឌិតទៅ? ក្មួយៗត្រូវដឹងថា ទោះបីប្រឡងបាក់ឌុបធ្លាក់ក៏ដោយ នៅពេលរៀនចប់បរិញ្ញាបត្ររង យើងមានសិទ្ធិរៀនយកសញ្ញាបត្របរិញ្ញាបត្រ ដូចអ្នកប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដូចតែគ្នាទេ ហើយសន្លឹកសញ្ញាបត្រនោះទៀតសោតគឺមានតម្លៃស្មើគ្នា។ ម្យ៉ាងដំណាក់កាលរៀនបួនឆ្នាំនៅសាកលវិទ្យាល័យនោះ គេបែងចែកជាពីរ គឺយើងត្រូវរៀនបរិញ្ញាបត្ររងពីរឆ្នាំ (ឆ្នាំទី១ និងឆ្នាំទី២) ហើយចូលដល់ឆ្នាំទី៣ និងទី៤ គឺយើងនឹងបន្តទៅកាន់ថ្នាក់បរិញ្ញាបត្រ។ សរុបមក យើងចំណាយពេល៤ឆ្នាំដូចគ្នា។ មែនទែនទៅគេមិនដែលខ្វល់ថាយើងរៀនជាប់ឬធ្លាក់បាក់ឌុបអីនោះទេ អ្វីដែលគេ-ចង់ដឹងនោះគឺថា តើយើងមានទឹកចិត្តបន្តសិក្សាទៅមុខទៀតឬអត់? ហើយតើលទ្ធផលចុងក្រោយនៃជីវិតរបស់យើងជោគជ័យឬបរាជ័យតែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែចំពោះក្មួយៗដែលគ្មានលទ្ធភាពបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង សូមកុំអាក់អន់ចិត្តឬគិតថាវាជាឧបសគ្គរារាំងឱ្យសោះ។ បើអាចក្មួយៗត្រូវតែស្វះស្វែងរករៀនចំណេះជំនាញវិជ្ជាជីវៈណាមួយ នៅក្នុងចំណោមមជ្ឈមណ្ឌលបណ្តុះបណ្តាលជាច្រើន តាមវិស័យដែលត្រូវការ ហើយដែលឋិតនៅក្នុងការចា-ប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់ខ្លួន។ តាមការសង្កេតរបស់ខ្ញុំ បច្ចុប្បន្ននេះទីផ្សារការងាររបស់កម្ពុជាយើងកំពុងតែត្រូវការ និងខ្វះខាតបំផុត នោះគឺកម្មករជំនាញ។ ឧទាហរណ៍ ផ្នែកវិស្វកម្ម អ្នកបច្ចេកទេសអគ្គិសនី និងជាងជួសជុលអេឡិចត្រូនិក ជាដើម។ ចំណេះជំនាញវិជ្ជាជីវៈទាំងនោះ គឺអាចរកប្រាក់ចំណូលបានស្មើឬច្រើនជាងអ្នកដែលទទួលបានការសិក្សាដល់ថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតទៅទៀត។ ដូច្នេះកុំអស់សង្ឃឹម កុំបាក់ទឹកចិត្ត ឬមើលរំលងសក្តានុពលរបស់ខ្លួនឯងឱ្យសោះ។ ការណ៍ដែលយើងសិក្សាបានលេខល្អ ចំណាត់ថ្នាក់ខ្ពស់លើសគេ វាជាការល្អប្រសើរណាស់ ក៏ប៉ុន្តែបើយើងខ្សោយ ឬមិនបានចំណាត់ថ្នាក់ល្អយ៉ាងណាក៏ដោយ យើងពុំគួរយកវាមកបញ្ចប់ជោគវាសនាយើងនៅត្រឹមហ្នឹងអី។ យើងត្រូវតែទទូចរិះរកវិធីបន្តការសិក្សាឱ្យខាងតែបាន។ យើងត្រូវមើលទៅមុខប្រកបដោយចក្ខុវិស័យវិជ្ជមានជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះខ្ញុំសូមទទូចម្ដងទៀតថា បើសិនជាមិនចង់ឱ្យបាត់បង់ឱកាស ហើយបើសិនជាមិនចង់ឱ្យខូចអនាគតទេ ក្នុងករណីប្រឡងធ្លាក់បាក់ឌុប យុវជនគ្រប់រូបគួរតែទៅរៀនយកបរិញ្ញាបត្ររង ជាជាងត្រលប់ទៅរៀនថ្នាក់ទី១២ឡើងវិញ។ ប៉ុន្តែក្នុងករណីគ្មានលទ្ធភាពបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក្មួយៗត្រូវទៅរៀនជំនាញវិជ្ជាជីវៈតាមចំណង់ចំណូលចិត្តដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីទទួលបានឱកាសការងារល្អៗ និងប្រាក់កម្រៃខ្ពស់”៕ ដោយ៖ ខ្មែរណូត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Share. Facebook Twitter

Related Posts

ចូលរួមរំលែកទុក្ខផង!!! បងប្រុសបង្កើតសម្ដេចតេជោ បានទទួលមរណៈភាពហើយ នៅមុននេះបន្តិច ដោយសារតែ….

ល្បីថាជាការសម្ដែងរបស់គូស្នេហ៍មួយគូនេះធ្វើឈ្លោះគ្នា មានអីផែង វណ្ណៈទ្រាំលែងបានក៏ព្រលះផាំ`ងៗថា…

មិនគួរអោយជឿ! នារី ហាយសូរ ម្នាក់ត្រូវឃា ត់ខ្លួន ពាក់ព័ន្ធករណី…

Popular Post
May 5, 2022

ចូលរួមរំលែកទុក្ខផង!!! បងប្រុសបង្កើតសម្ដេចតេជោ បានទទួលមរណៈភាពហើយ នៅមុននេះបន្តិច ដោយសារតែ….

December 9, 2021

អាសូរស្ទើរស្រក់ទឹកភ្នែក!!! ចិត្តដាច់ណាស់ យកឪពុកចំណាស់មកចោល៤ថ្ងៃតាមផ្លូវ តែបានអ្នកគ្រូពេទ្យម្នាក់ជួយ ខណៈដែល… (មានវីដេអូ)

December 9, 2021

មិនធម្មតា!!! បាត់មុខតែមួយរយះសោះធុច សាឡិ ប្រែធំខ្ពស់ស្រឡះ សង្ហាដល់ហើយ ដល់ថ្នាក់ ហ្វេនៗ ឡើងភ្ញាក់ រួចនាំគ្នានិយាយថា…(មានវីដេអូ)

December 9, 2021

តិចច្រលំនៅបរទេសអីទៅ!!! ការពិតនៅខ្មែរយើងសោះស្រវឹងស្រាបាចលុយដុល្លារទាំងបាច់ៗ (មានវីដេអូ)

December 9, 2021

កាន់តែក្តៅកគុកហើយ!!! ក្រោយលោក Nawat ចេញមុខពន្លះ អ្នកគាំទ្រថៃមួយចំនួន ជុំវិញរឿងបវរកញ្ញា South Africa (មានវិដេអូ)

Copyright © 2022
  • About Us
  • Contact Us
  • Privacy Policy
  • Sitemap

Type above and press Enter to search. Press Esc to cancel.