ចូលរួមរំលែកទុក្ខនិងគោរពវិញាណក្ខន្ធដល់បុគ្គលិកជំនាញដោះមីននៃអង្គការដោះមីនសុីអេសអេចឌី(CSHD)កម្ពុជា៣រូបត្រូវបានស្លា-ប់(រងរបួ-សធ្ងន់១រូប)ដោយសារតែ….មន្រ្តីជំនាញដោះមីនកម្ពុជាចំនួន៣នាក់បានស្លា-ប់បា-ត់ប-ង់ជីវីតភ្លាម និងម្នាក់ទៀតរងរបួ-សដោយសារតែផ្ទុះមីនតោន ខណៈពលរដ្ឋម្នាក់ទៀតបានស្លា-ប់ដោយសារតែបំផ្ទុះគ្រា-ប់រំសេវ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា។ តាមរយៈផេកហ្វេសបុ-កផ្ទាល់ ឯកឧត្តម ហេង រតនា បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ នៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក
មានករណី-ផ្ទុះគ្រា-ប់មីនតោនស្លា-ប់ជំនាញដោះមីនចំនួន៣នាក់និងរបួ-សធ្ង-ន់ម្នាក់ របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)។ អង្គការCSHD ដែលគេស្គាល់ថា ជាអង្គការអាគីរ៉ា ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។ ប្រភពបានបន្តថា ករណីគ្រោះ-ថ្នាក់នេះគឺបានកើតឡើងនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅថ្ងៃដដែលនេះដែរ ឯកឧត្តមហេង រតនា ក៏បានឲ្យដឹងផងដែរថា នៅមុនគ្រោះ-ថ្នាក់ស្លា-ប់អ្នកដោះមីននេះ តែប្រមាណ២០នាទីប៉ុណ្ណោ