ហួសចិត្ត!!! នឹកឃើញជាមិត្ត សាសា ខំយកនាឡិកាពេជ្រទៅបញ្ចាំបានលុយឱ្យខ្ចី ចុងក្រោយទឹកភ្នែក ដោយសារតែ….ប្រិយមិត្តភាគច្រើនបានជ្រាបខ្លះៗរួចមកហើយពីរឿងរ៉ាវបំណុលតុងទីនដែលហាយសូរឈ្មោះ Mrr Heng បានប្រមូលលុយខ្ទង់ ៤០ ម៉ឺនដុល្លារហើយរត់បាត់ស្រមោល។
ទន្ទឹមនឹងរឿងរ៉ាវលុយតុងទីនដែលល្បីផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកនេះ ក្នុងនោះតារាចម្រៀង សាសា ក៏បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែរថា Mrr Heng នេះ បានខ្ចីលុយនាងសរុបជិត ១០ ម៉ឺនដុល្លារ ដែលក្នុងនោះ សាសា បញ្ជាក់ច្បាស់ៗថា គឺជាលុយសុទ្ធមិនមែនជាលុយតុងទីននោះទេ។
សាសា រៀបរាប់ទាំងទឹកភ្នែកបង្ហាញរឿងរ៉ាវនេះប្រកាសស្វែងរកកូនបំណុលឱ្យចូលខ្លួនមកដោះស្រាយតាមពាក្យសន្យា ព្រោះថាកាលនោះ នាងបានយកនាឡិកាពេជ្រទៅបញ្ចាំដើម្បីយកលុយឱ្យ Mrr Heng ដោយនឹកឃើញថា អ្នកទាំងពីរមានចំណងមិត្តភាពល្អូកល្អិននឹងគ្នា ស្មានមិនដល់ថាចុងក្រោយមិត្តធ្វើស៊ីមិត្ត រត់ទៅបាត់ឈឹងគ្មានដំណឹងអ្វីសូម្បីបន្តិចបែបនេះឡើយ៕