ថាមែនៗ!!! ក្រោយឃើញ ស្លាកស្នាម លើខ្លួន ចែដាណា ដែលត្រូវពូម៉ៅ ធ្លាប់វា-យធ្វើបាប ស្រាប់តែ ធ្វើឲ្យ លោកស្រីជំទាវ ញ៉ែម មរកត នៅលែងសុខហើយ ក៏បានប្រាប់ថាប្រិយមិត្តពិតជាបានជ្រាបហើយថា កាលពីម្សិលម៉ិញនេះនាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ គេឃើញ លោកស្រី ទ្រី ដាណា ដាច់ចិត្តទំលាយរូប ២សន្លឹក បង្ហាញពីស្លាកស្នាម ដែលមិនអាចបំភ្លេចបាន ដែល ពូម៉ៅ ដែលត្រូវជាអតីតស្វាមី របស់ខ្លួន ធ្លាប់វា-យធ្វើបាប។
លោកស្រី ទ្រី ដាណា បានភ្ជាប់សារទំាងទឹកភ្នែក ហូរសស្រាក់ថា “ស្លាកស្នាម មិនអាចបំភ្លេចបាន ក្នុងឆាកជីវិតនេះ ស្លាកស្នាម ដែលពូម៉ៅ គាត់វ៉ៃ ធ្វើបាប ហើយជាអ្វីដែលមិនធ្លាប់ទម្លាយពីមុនមក ក៏ព្រោះគិតពីកិត្តិយស គិតពីកូន ហើយក៏ខ្មាសគេនៅមានរឿងជាច្រើនទៀត ដែលមិនអាចនិយាយអស់ ហើយក៏មិនគួរនិយាយ ក្នុងនាមជាមនុស្សស្រី នឹកឃើញពេលណា ទឹកភ្នែកហូរស្រក់ ពេលនោះ ព្យាយាម ធ្វើជារឹងមាំ ព្យាយាមធ្វើជាមនុស្សម្នាក់ អស្ចារ្យ
លាក់បាំង ភាពឈឺចា-ប់រាប់ឆ្នាំតែពេលនេះ មិនអាចទ្រាំ បានទៀតទេ ខ្ញុំធ្លាប់ ផ្ដល់ឱកាសគាត់ច្រើនដងហើយ ក៏គិត កិត្តិយសខ្លួនឯង ជាស្រី ជាម្ដាយ តែអ្វី ដែលទទួលបាន គឺការឈឺចា-ប់ ម្ដងហើយ ម្ដង