កាន់តែអាណិត!!! ឈឺឆ្អាលរឿងជាតិ ត្រូវបានតុលាការភូមាសម្រេចឱ្យជាប់គុក ៣ ឆ្នាំ ហើយពេលនេះត្រូវបានទទួលនូវទណ្ឌកម្មថែមមួយកំរិតទៀតដោយសារតែ…ប្រិយមិត្តយើងច្បាស់ជានៅចាំបានជាមិនខានអំពីរឿងរ៉ាវការចា-ប់ខ្លួនតារាសម្ដែង និង ម៉ូដែល រូបសង្ហាមីយ៉ាន់ម៉ា លោក Paing Takhon ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ ក្រោយពីតារាប្រុសរូបនេះបានចេញមុខតវ៉ាប្រឆាំ-ងនឹងរដ្ឋាភិបាលយោធា។
បន្ទាប់ពីការចា-ប់ខ្លួនទៅ រាល់បណ្ដាញសង្គមរបស់តារាប្រុសរូបនេះត្រូវបានគេកាត់ផ្ដាច់ទាំងអស់ ដែលឱ្យមហាជនអ្នកគាំទ្រតារាប្រុស Paing Takhon ពុំអាចដឹងពីព័ត៌មានអ្វីបានឡើយពីលោក លើកលែងតែការផ្ដល់ព័ត៌មានតាមរយៈសារព័ត៌មានក្នុងស្រុកប៉ុណ្ណោះ។
អស់រយៈពេលយ៉ាងយូរបន្ទាប់ពីការចា-ប់ឃុំខ្លួនគេហាក់ពុំបានដឹងពីស្ថានភាពរបស់លោកឡើយ។ តួយ៉ាងកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ សារព័ត៌មានក្នុងស្រុកដ៏ធំ BBC New បានចុះផ្សាយថាតារាប្រុសរូបសង្ហារូបនេះត្រូវបានតុលាកាត់ទោសឱ្យជាប់គុកចំនួន ៣ ឆ្នាំ និង ត្រូវទទួលរងទណ្ឌកម្ម ប្រើកម្លាំ-ងបាយយ៉ាងធ្ងន់ធ្ងរផងដែរ ខណៈដែលលោកនៅក្នុងការឃុំឃាំង។
ជាមួយនឹងដំណឹងនេះ ពិតធ្វើឱ្យមហាជនមានការរំជួលចិត្តយ៉ាងខ្លាំង ដែលតារាប្រុសសង្ហាស្នេហាជាតិរូបនេះបែរជាត្រូវបានគេ-ចោទប្រកាន់ និង ចា-ប់ឃុំឃាំងដោយគ្មានក្ដីមេត្តា។ គួរបញ្ជាក់ផងដែរថា លោក Paing Takhon គឺតារាប្រុសម្នាក់ដែលសកម្មក្នុងឆាកនយោបាយ ដោយមានមហាជនស្ទើរតែមួយប្រទេសស្រឡាញ់ពេញចិត្តចំពោះរូបលោក តែអកុសល តារាប្រុសមានប្រជាប្រិយភាព និង អ្នកស្នេហាជាតិ រូបនេះបែរក្លាយជាអ្នកទោសនយោបាយទៅវិញ៕