ទីបំផុត ទទួលបានចម្លើយពី មេបក្ស ចោរប្ល-ន់ សារភាពថា ៖ប្លន់មកពី <ដោយសារតែស្អប់មនុស្សសម្ញែងទ្រព្យ>(មានវីដេអូ)កាលពីយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ កម្លាំ-ងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុ-ធហត្ថរាជធានីភ្នំពេញ តាមចា-ប់ក្រុមចោរប្ល-ន់ផ្ទះ អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី បានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ ខណៈនៅក្នុងការបង្រ្កា-បនេះ កម្លាំ-ងអាវុ-ធហត្ថរាជធានីភ្នំពេញ ដកហូតបាននូវអាវុ-ធវែងខ្លីមួយចំនួន និង គ្រឿងអលង្ការមួយចំនួនដែលក្រុមចោរប្ល-ន់បាន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ ៦០ ម៉ែត្រ រាជធានីភ្នំពេញ។
ក្នុងនោះ កម្លាំ-ងអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចា-ប់ឃា-ត់ខ្លួនមនុស្សមួយចំនួន ក្នុងនោះមានលោក លោក សុខ សុវណ្ណវឌ្ឍនា សា ប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជា-ប់ពា-ក់ព័ន្ធករណី ជាមួយក្រុមចោរប្ល-ន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី។
ទាក់ទិនទៅនឹងករណីខាងលើ បើតាមការបញ្ជាក់ពីលោក មាស ឫទ្ធី តាមរយៈការផ្សាយរបស់ទូរទស្សន៍ហង្សមាស បានបញ្ជាក់ឱ្យដឹងថា តាមរយៈការសួរចម្លើ-យជនស-ង្ស័យដែលជាអ្នកនយោបាយ បានសារភាពឱ្យដឹងថា ខ្លួនជាអ្នកបញ្ជាផ្ទាល់ ទៅប្ល-ន់ផ្ទាល់ គ្រាន់តែនៅក្នុងឡាន មិនចូលទៅក្នុងផ្ទះ ហើយចម្លើយបន្ថែមគឺរូបគេបានឆ្លើយថា មូលហេតុឈានដល់ការប្ល-ន់នេះ «ដោយសារតែស្អ-ប់មនុស្សសម្ញែងទ្រព្យ»។
គួររំឭកផងដែរថា កាលពីរសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ មានករណីប្លន់ដ៏កក្រើកមួយ ដោយជំទាវឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរប្រដាប់អាវុធប្លន់ ចំនួន ០៤ នាក់ បានចូលធ្វើសកម្មភាពប្លន់ យកទ្រព្យសម្បត្តិ នៅចំណុចផ្ទះលេខ V០១ បុរី មូនថោន ភូមិ គោកចំបក់ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
ទស្សនាវីដេអូទាំងអស់គ្នា៖