វាសនាមនុស្សមើលមិនឃើញមែន!!! ថ្ងៃមុនឃើញនៅផ្ទះជួល វេទនាតោកយាក ថ្ងៃនាយ តាក់ស៊ី សម្ពោធហាង ឡើងផ្ទះតម្លៃ ១៨ ម៉ឺនដុល្លារ ក្រោយ….ជារឿងគួរឱ្យអបអរ តារាកំប្លែងសម្បូរដោយប្រជាប្រិយភាព នាយ តាក់ស៊ី និង ប្រពន្ធ បានប្រារព្ធពិធីសម្ពោធហាង និង ឡើងគេហដ្ឋានថ្មីយ៉ាងអធិកអធ័ម នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ ម្សិលមិញ។
តាមការបញ្ជាក់ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផេក សិល្បករកម្ពុជា និង សង្គម របស់លោក អ៊ឹម ជីវ៉ា បានទម្លា-យថា ពិធីសម្ពោធហាង និង ឡើងគេហដ្ឋានថ្មីដែលតារាកំប្លែង នាយតាក់ស៊ី និង ប្រពន្ធ បានរៀបចំពិធីឡើងនេះ មានតម្លៃដល់ទៅ ១៨ ម៉ឺនដុល្លារឯណោះ។
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ហាក់ជួយត្រេកអរនឹងវាសនាតារាកំប្លែងរូបនេះមិនតិចទេ ដោយក្រោយពីបានសែនព្រេនជាមួយប្រពន្ធក្រោយមក នាយតាក់ស៊ី មានយីអ៊ុនឡើងស្រឺតៗ ខណៈកាលពីលែងលះ នាងភីម ដែលជាប្រពន្ធដើមភ្លាមៗ នាយធ្លាប់ធ្លា-យព័ត៌មានធ្លាក់ខ្លួនក្រលំបា-ក រស់នៅនៅផ្ទះជួល ហើយពេលខ្លះសឹងតែរកលុយប-ង់ថ្លៃផ្ទះមិនបានផង៕