ហួសចិត្ត!!! នារីម្នាក់ជិះម៉ូតូទៅបុ-កជាមួយរថយន្តស៊េរីទំនើប ត្រូវម្ចាស់រថយន្តទារសំណងរហូតទៅដល់(មានវីដេអូ)នារីម្នាក់បានរងរបួ សស្រាល ដោយសារតែមានការភិតភ័យពេក ទើបអង្គុយយំ ក្រោយពីជិះម៉ូតូជ្រុលទៅបុ-កជាមួយរថយន្តស៊េរីទំនើបមួយគ្រឿង ធ្វើឲ្យខូចខាត ហើយម្ចាស់រថយន្តទារសំណងរហូតដល់ទៅ៥ម៉ឺនដុល្លារ។ហេតុការណ៍ខាងលើនេះបានកើកឡើងកាលពីវេលាម៉ោង ២ និង១៥រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២
ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងបំបែកជាបួន ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។មុនកើតហេតុយុវតីខាងលើនេះបានជិះម៉ូតូមួយគ្រឿងម៉ាក Beat ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 1HL-9890 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ពេលមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុ-ករថយន្តម៉ាក TOYOTA HiLux revo ពណ៌ស គ្មានផ្លាកលេខ ដែលបើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីជើងមកត្បូង បណ្ដាលឲ្យបែកកញ្ចក់មើលក្រោយ
ហើយខូចខាតទ្វារមុខខាងស្ដាំបន្តិច រីឯម៉ូតូខូចខាតខាងមុខយ៉ាងដំណំ ហើយម្ចាស់ម៉ូតជាយុវតីរបួ សស្រាល។ក្រោយកើតហេតុស្រាប់តែ ភាគីខាងរថយន្តបានទារសំណងពីយុវតីចំនួន៥ម៉ឺនដុល្លារ ព្រោះលើកហេតុផលថារថយន្តគាត់ទើបទិញមកថ្មី មិនទាំងទាន់បានចា-ប់ផ្លាកលេខផង។ យ៉ាងណា សមត្ថ-កិច្ចមូលដ្ឋានបានចុះដល់ ហើយទុកពេលឲ្យតំណាងភាគីខាងម៉ូតូចរចា ជាមួយភាគីរថយន្ត បានចុះមកនៅ៤ពាន់ដុល្លារ តែភាគីខាងម៉ូតូ មានលទ្ធភាពសងត្រឹមតែ១០០ដុល្លារ ទើបម្ចាស់រថយន្តព្រមយក១០០ដុល្លារ រួចក៏ហែកលុយចោលនៅកន្លែងកើតហេតុដើម្បីឲ្យអស់ចង្រៃ៕
ទស្សនាវីដេអូទាំងអស់គ្នា៖