មិនទាន់ចប់ទេ!!! ល្បីថាជាអភិជន ស្រាប់តែ អ្នកនាង ផល្លា ទម្លាយរឿងម្ដាយ និងប្អូន ជីងចក់ កំពុងរស់នៅក្រោមតង់ខណៈដែល…(មានវីដេអូ)នៅមុនពេលរៀបការនោះ, អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់តាមបណ្ដាញសង្គមដ៏ល្បី លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ ជារឿយៗ តែងតែបង្ហាញពីជីវិតជាអភិជនរបស់លោក តាមរយៈការបង្ហោះរូបថតបង្ហាញពីផ្ទះ និងរថយន្តទំនើបៗជាដើមនោះ។កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ ដែលតែងតែហៅខ្លួនឯងថា ជាអភិជនរូបនេះ បានចូលរោងការបញ្ចប់ភាពនៅលីវ
ជាមួយអ្នកនាង ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នៅថ្ងៃមង្គលការនេះ សូម្បីតែស្បែកជើង ក៏លោកពាក់Jorden ផងដែរ។ ចំណែកថ្លៃបណ្ដាការ ដែលលោកជូនទៅឪពុកម្ដាយកូនក្រមុំរហូតដល់ទៅ១១ម៉ឺនដុល្លារ, ចិញ្ចៀនពេជ្រលោកតម្លៃជាង១ម៉ឺនដុល្លារ, ចិញ្ចៀនពេជ្រភរិយាតម្លៃ៨ម៉ឺន ៨ពាន់ដុល្លារឯណោះ។ក្រោយរៀបមួយថ្ងៃ ពោលនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាងផល្លា បានមកពញ្ញាក់អារម្មណ៍លោកមួយទំហឹង ដោយទិញរថយន្តម៉ាក Jeep Gladiator Unlimited Rubicon សេរ៊ីថ្មី
ពណ៌ខ្មៅមួយគ្រឿង ជូនលោកជាស្វាមី ដោយតាមដឹង មានតម្លៃក្បែរ១០ម៉ឺនដុល្លារឯណោះ។ទោះយ៉ាងណា ក្រោយពីអ្នកនាង ផល្លា ចា-ប់បានAdminជីងចក់ឆាតទៅស្រីសុំដេកម្ដង២០នាក់នោះ ក៏បានសម្រេចលែងលះ អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ និងទម្លាយរឿងជាច្រើន ដែលគ្រប់គ្នាមិននឹកស្មានដល់ ព្រមទាំងដកហូតឡាន Jeep Gladiator Unlimited Rubicon ដែលទិញឲ្យក្រោយពេលរៀបការភ្លាមៗទៀតផង។នៅក្នុងការឡាយកាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នោះ អ្នកនាង ផល្លា ថា ជាការឡាយនិយាយរឿងនេះលើកចុងក្រោយទៅហើយ
តែចៃដន្យអី ស្រាប់តែប្អូនថ្លៃ ត្រូវជាប្អូនបង្កើតAdminជីងចក់ បង្ហោះសារសើចអំក បង្ហាញអារម្មណ៍សប្បាយចិត្តលើគំនរទុក្ខខ្លួននោះ អ្នកនាងផល្លា ក៏បានធ្វើការឡាយម្ដងទៀត។នៅក្នុងការឡាយនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ឆ្លើយតបទៅនឹងប្អូនថ្លៃខ្លួននោះ អ្នកនាង ផល្លា បានលើកឡើងពីការអាណិតស្រឡាញ់ប្អូនថ្លៃរូបនេះ ដូចប្អូនបង្កើតខំយកមកនៅជាមួយ ផ្ដល់ការងារ ឲ្យប្រាក់ខែ៥០០ដុល្លារក្នុង១ខែ តែចុងក្រោយបែរជាតបស្នងបែបនេះទៅវិញ។ជាមួយគ្នានេះ អ្នកនាង ផល្លា បានបញ្ជាក់ថា ចំពោះម្ដាយក្មេក ទោះធ្វើទង្វើមិនល្អបែបណាដាក់អ្នកនាង ក៏អ្នកនាង មិននិយាយដែរ
ដោយសារគាត់ជាចាស់ទុំ អ្នកនាងនៅតែគោរព ហើយតាំងពីដើមមកមិនដែលនិយាយសម្ដីច្រឡើសបើសដាក់គាត់សូម្បីតែម្ដង។ តែចំពោះប្អូនថ្លៃសុំនិយាយហើយ។ក្នុងនោះអ្នកនាង បានបញ្ជាក់ថា រឿងផ្ទះសម្បែងរៀបធ្វើឲ្យប្អូនថ្លៃនោះ ខ្លួនរៀបធ្វើនៅដើមខែ៥នេះហើយ ព្រោះខ្លួនជាកូនស្រីយល់ជាងគេប្រុស ខ្លួនឃើញប្អូនថ្លៃ និងម្ដាយ នៅលើតង់លើទឹកបែបនេះខ្លួនអាណិតណាស់។ តែបើAdminជីងចក់ចេញមកចឹង ឲ្យខ្លួនធ្វើម៉េចទៀត។អ្នកនាង បន្តថា ប្អូនខ្លួនឯង ម្ដាយខ្លួនឯងមិនទាន់ទាំងមានផ្ទះសម្បែងនៅផង នៅក្រោមតង់ផង ហ៊ានឆាត ទៅទិញស្រីដេក មានលុយរាប់ពាន់
លុយគិតបងប្អូន មិនទាន់បានគិតផង។ អ្នកនាង ផល្លា ប្រាប់ទៅប្អូនថ្លៃទៀតថា ទោះជាអ្នកនាងលែង Adminជីងចក់ពិតមែន តែខ្លួនណែនាំចក់ឲ្យគិតគ្រួសារ គិតម្ដាយ គិតប្អូន ដោយអ្នកនាង និយាយថា «បើគ្រួសារបងអញ្ចឹងហើយ បងអញ្ចឹងទៀតអ្នកណាមើលអ្នកណា អ្នកណាជួយអ្នកណា បើគ្រួសារអូនអញ្ចឹង អូនអញ្ចឹង ចក់អញ្ចឹង អ្នកណាជួយអ្នកណាអូន មិនទៅធ្លាក់ទឹក ធ្លាក់អណ្ដូងទាំងអស់គ្នា»។អ្នកនាង បន្តថា «អីចឹង បានបង ចង់ឲ្យគាត់កាត់បន្ថយអារឿងស្រីហ្នឹងខ្លះ មកទៅមើលគ្រួសារ មើលម្ដាយខ្លួនឯងខ្លះ ហើយបងផ្ដាំគាត់ ផ្ដាំហើយផ្ដាំទៀត ពេលណា
ដែលតណ្ហាបងឡើងក្រាស់មកខ្លាំង បងទាញម្ដាយបងយកមកគិតមុនគេ តើម្ដាយបងមានដំបូលនៅនៅ ម្ដាយបងរស់ស្រួលនៅ ក្រែងម្ដាយបងនៅលើទឹកតើហ៊ី»។អ្នកនាង ផល្លា បាននិយាយទៅកាន់ប្អូនថ្លៃទៀតថា «ខ្ញុំប្រដៅ ខ្ញុំណែនាំគាត់ ឲ្យគាត់គិតសុខហូ ឯងទៀត ខ្ញុំណែនាំចក់ឲ្យគិតសុខហូ ឯង គិតម្ដាយសុខហូ ឯងទៀត ម៉េចបានមកសើចយំខ្ញុំអញ្ចឹង មិនបាច់សើចយំខ្ញុំទេ ព្រោះជីវិតខ្ញុំអត់បងអ្នកឯងទៅ មិនមែនខ្ញុំវេទនាទេ ជីវិតខ្ញុំ មានស-ព្វគ្រប់បែបយ៉ាង ផ្ទះ២ ៣ ឡាន៣០ម៉ឺនជាង២គ្រឿងបញ្ឈរចោលអត់មានអ្នកជិះ ពេជ្រ ខ្ញុំមានពាក់គ្រប់ឈុត មាសខ្ញុំមានរាប់រយតម្លឹង
ចង់ឲ្យខ្ញុំយកមកបង្ហាញ គេថាខ្ញុំអួត។អ្នកនាង បន្តថា «ដូចបងនិយាយអញ្ចឹងអូនណា បងអភ័ព្វតែរឿងប្ដីមួយទេ ហើយក៏មិនមែនថា មួយជីវិតនេះអភ័ព្វមួយជីវិតដែរ គ្រាន់តែបងមិនទាន់ដល់លពេលវេលាណាមួយ បានជួបមនុស្សល្អ តែប៉ុណ្ណឹងទេ អីចឹងអូនមិនបាច់សើចយំបងទេ អូនខំប្រឹង…»។នៅក្នុងការឡាយនោះ អ្នកនាង ផល្លា ក៏បានផ្ដាំទៅប្អូនថ្លៃរបស់ខ្លួនឲ្យរកការងារធ្វើដោយខ្លួនឯង កុំពឹងផ្អែកទៅលើAdminជីងចក់តែម្នាក់ ព្រោះចេញពីអ្នកនាងទៅ គ្នាអត់មានអីទេ ខ្លួនទទេ គ្នាត្រូវសាងជីវិតថ្មី គ្នាត្រូវការទិញឡានបង់រំលស់ ដើម្បីមានឡានជិះហាយសូក្នុងសង្គមវិញ៕
ទស្សនាវីដេអូទាំងអស់គ្នា៖