រំភើបចិត្តជំនួស!!! អ្នកនាង ស្រីអូន បានឧបត្ថម្ភលើការវះកាត់ថែទាំភ្នែកលោកគ្រូតាគុនល្បុ-ក្កតោវ័យ៧៧ឆ្នាំ ជាទឹកប្រាក់សរុបរហូតទៅដល់បើតាមការបង្ហោះអោយដឹងនៅក្នុងទំព័រ Facebook សហព័ន្ធកីឡាគុនល្បុ-ក្កតោកម្ពុជា បានអោយដឹងថា លោកគ្រូតា សាន គីមស៊ាន
ប្រធានបណ្ឌិតសភាល្បុ-ក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុ-ក្កតោកម្ពុជាទទួលបានការឧបត្ថម្ភថវិកាចំនួន ៣០០០ដុល្លារអាម៉េរិកពីក្រុមហ៊ុនសម្រស់ធម្មជាតិ សម្រាប់ការវះកាត់ និងការថែទាំភ្នែក តាមរយៈឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុ-ក្កតោកម្ពុជា។
អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុ-ក្កតោកម្ពុជា លោក អ៊ួ តារា បានលើកឡើងថា ពេលនេះក្រុមការងារសហព័ន្ធបាននាំយកថវិកា ៣០០០ដុល្លារនេះប្រគល់ជូនដោយផ្ទាល់ជូនលោកគ្រូតា សាន គឹមស៊ាន រួចហើយ។ នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់ដៃគូឧបត្ថម្ភក្រុមហ៊ុនសម្រស់ធម្មជាតិ
ដែលបានជួយថ្លៃព្យាបាលការវះកាត់ភ្នែករបស់លោកគ្រូ តាវ័យ៧៧ឆ្នាំ ដោយនេះជាការជួយរំលែកការលំបាក និងការគោរពស្រឡាញ់ចំពោះលោកគ្រូតា ដែលតែងតែបានខិតខំប្រឹងប្រែង ដើម្បីកិច្ចការអភិវឌ្ឍន៍វិស័យក្បាច់គុនព្រលឹងជាតិខ្មែរមួយនេះកាន់តែរីកចម្រើនជាបន្តបន្ទាប់។