គូរព្រេងពីជាតិមុន!!! មានអ្វីជូនពរពួកគាត់ទេ កូនកំលោះពិការដៃ កូនក្រមុំពិការជើង….ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប ដោយមុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ យុវជន យុវតីខ្មែរ តែងតែស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក និងមានគូស្នេហ៍មួយចំនួនទៀតបានតស៊ូនូវឧបសគ្គ និងដោះស្រាយបញ្ហាជាច្រើនរួមគ្នា ទម្រាំមានថ្ងៃដ៏ពិសេសនេះ។
ដោយឡែក ក្រឡេកមកមេីលពីគូស្វាមីភរិយាថ្មីថ្មោងនេះវិញ ដោយពួកគាត់ទាំងពីរនាក់នឹងកាន់ដៃគ្នាចូលរោងការនៅថ្ងៃនេះហេីយ តែអ្វីដែលគួរឲ្យរន្ធត់ចិត្តនោះ គឺពួកគាត់ទាំងពីររងនូវភាពពិការទាំងពីរនាក់តែម្តង។ បេីយេីងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ “កំលោះចាស់ ក្នុងភូមិ“ ដែលកាលពីល្ងាចម្សិលមិញនេះ បានរៀបរាប់ឲ្យដឹងថា៖
«សុំពាក្យជូនពរដល់ពួកគាត់ផង ពិការទាំងពីរនាក់ កូនកំលោះពិការដៃ នឹងកូនក្រមុំដូចឃេីញស្រាប់ គាត់រៀបអាពាហ៍ពិពាហ៍នៅថ្ងៃស្អែកនេះ នៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុក អង្គរជ័យ ខេត្តកំពត បេីបងប្អូនណាមានបំណងចង់ជួយឧបត្ថម្ភដល់ពួកគាត់សូមទំនាក់ទំនងតាមលេខ: 069 80 31 21សូម អរគុណ»។
ទន្ទឹមនឹងនេះដែរ ក៏មានមជ្ឈដ្ឋានមហាជនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញពីអារម្មណ៍អាណិតអាសូរជាខ្លាំងចំពោះពួកគាត់ ហេីយក៏សូមជូនពរដល់អ្នកទាំងពីរអោយទទួលបាននូវសុភមង្គល រកទទួលទានមានបាន ជាពិសេសនោះថែរក្សាក្តីស្រលាញ់ចំពោះគ្នាជារៀងរហូតផងនោះ។