ចែករំលែកតៗគ្នាផង!!! ឆ្នាំនេះ ប្រកាសរើសមន្ត្រីជាប់កិច្ចសន្យា ១៦៩៣២ នាក់ នៅក្រសួង-ស្ថាប័នទាំងនេះ….តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងមុខងារសាធារណៈ ចុះថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យដឹងពីគោលការណ៍ ក៏ដូចជាការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ១៦ ៩៣២ នាក់
នៅឆ្នាំ ២០២២ នេះ ក្រោមការសម្រេចយល់ព្រមពីរាជរដ្ឋាភិបាល។តាមរយៈសេចក្ដីប្រកាស ក្នុងចំណោម ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ១៦ ៩៣២ នាក់ គឺមានដូចជា ៖– មន្ត្រីឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រ ជាប់កិច្ចសន្យាចំនួន ២៥០ នាក់– គ្រូបង្រៀនពុទ្ធិកសិក្សា ជាប់កិច្ចសន្យាចំនួន ១ ៤៦២ អង្គ/នាក់
– គណៈគ្រប់គ្រងពុទ្ធិកសិក្សាចំនួន ៣៥២ អង្គ/នាក់– គ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៩ ៨៩៦ នាក់– គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាមចំនួន ១៧៨ នាក់– គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២ ៤៧២ នាក់– គ្រូបង្រៀនពីរថ្នាក់ពីរពេល(២ វេន) ចំនួន ១១ ៦៧១ នាក់– គ្រូបង្រៀនថ្នាក់គួបពីរចំនួន ២ ៥៩៨ នាក់– និង គ្រូបង្រៀនថ្នាក់គួបបីចំនួន ១២០ នាក់។