កាឆយ សរសើរភរិយាលោកព្រហ្មម៉ាញ ទោះធ្លាប់ខឹងស្អប់ប៉ុនណា នៅតែរួមសុខរួមទុក្ខ ចាំថែទាំប្ដីយ៉ាងដិតដល់…(មានវីដេអូ)កាលពីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់សិល្បករអាយ៉ៃជើងចាស់ លោកតា ព្រហ្មម៉ាញ មានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង ក្រោយទទួលបានដំណឹងថា តារាជើងចាស់ដ៏ល្បីល្បាញរូបនេះ បានដួលសន្លប់
និង ត្រូវបញ្ជូនទៅមន្ទីរពេទ្យស-ង្គ្រោះបន្ទាន់ភ្លាមៗ ដោយសារតែជំងឺលើសឈា-ម។តាមការបង្ហើបពីតារាកំប្លែង កាឆយ បានបញ្ជាក់ពីស្ថានភាពជំងឺរបស់លោកតា ព្រហ្មម៉ាញ នៅថ្ងៃទី ២០ខែមីនា ឆ្នាំ ២០២២ ហាក់មិនទាន់បានធូរស្រាលនៅឡើយថា «សូមកុំឱ្យគាត់កើតអីឱ្យសោះ! គាត់ចា-ប់ផ្តើមឈឺក្បាល រវើរវា-យ អាណិតមីងណាស់តែម្នាក់ឯង។
ព្រះអើយជួយ» ដែលការបង្ហើបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រសិល្បករអាយ៉ៃជើងចាស់រូបនេះ កាន់តែកើតក្ដីព្រួយបារម្ភចំពោះសុខភាពរបស់លោកទ្វេដង។
ក្នុងកាលៈទេសៈដ៏លំបាករបស់លោកតា ព្រហ្មម៉ាញ ដែលកំពុងគេងស្ដូកស្ដឹងនៅលើគ្រែអ្នកជំងឺមិនអាចធ្វើអ្វីបាននេះ គេឃើញភរិយារបស់លោក បាននៅមើលថែទាំស្វាមីយ៉ាងដិតដល់ ទាំងយប់ទាំងថ្ងៃតែម្នាក់ឯង មិនឱ្យឃ្លាតសូម្បីមួយជំហាន។
មិនតែប៉ុណ្ណោះ បើតាមការរៀបរាប់របស់តារាកំប្លែង កាឆយ ដដែល បានធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែរំភើបចិត្ត ជាមួយនឹងពាក្យសម្ដីប៉ុន្មានឃ្លាដែលអ្នកនាងបានសរសេរបង្ហោះនៅលើហ្វេសប៊ុក ដោយលើកឡើងថា៖ «ទោះខឹងប៉ុនណា ស្អប់ប៉ុនណាក៏នៅជាប្តី មិនបោះចោល ៤០ ឆ្នំា ហើយរួមទុក្ខរួមសុខជាមួយគ្នា ពេលដែលមានទុក្ខមានតែប្រពន្ធកូននឹងឯង»៕
ទស្សនាវីដេអូទាំងអស់គ្នា៖