ថៅកែហាងពេជ្រដ៏ល្បីឈ្មោះ ជាពិសេសនៅលើបណ្តាញសង្គម។ ហើយដូចដែលគ្រប់គ្នាបានដឹងហើយ អ្នកស្រី ទ្រី ដាណា នៅពេលនេះគឺជាមេម៉ាយចាយសម្រស់ ជាមួយភាពការបញ្ចេញភាពស៊ិចស៊ី មិនណយនោះទេ បន្ទាប់ពីលែងលះគ្នាជាមួយពូម៉ៅ ផ្ទុះរឿងដ៏រ៉ាំរ៉ៃផ្អើលពេញផ្ទៃប្រទេស។ជាការពិតណាស់ បន្ទាប់ពីបែកបាក់គ្នាជាមួយអតីតស្វាមី (ពូម៉ៅ) រួចមក អ្នកស្រី ទ្រី ដាណា កាលពីពេលកន្លងទៅនេះ
បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើលសឹងមិនចង់ជឿភ្នែក ក្រោយពីបានបញ្ចេញវីដេអូបង្ហាញពីភាពសុិចស៊ីដ៏ស៊ីអារម្មណ៍ខ្លាំង ខណៈទៅលេងសមុទ្រ។តែដោយឡែក ថ្មីៗនេះ អ្នកស្រី ទ្រី ដាណា ស្រាប់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងរិះគន់មិនសំចៃមាត់ ក្រោយពីបានឃើញវីដេអូ TikTok ប្រម៉ូតឡេពង្រីក «ដើមទ្រូង» ជាមួយការអួតបង្ហាញដើមទ្រូងរបស់ខ្លួន ទទួលបានលទ្ធផលដ៏មិនធម្មតា។
ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺក្រោយវីដេអូនេះ ត្រូវបានចែករំលែកយ៉ាងច្រើន ក្នុងនោះ គេក៏បានឃើញអ្នកលេងបណ្តាញសង្កម បានចូលខមិនដាក់ម្នាក់មួយម៉ាត់ចំៗថា៖ «កាលនៅមួយពូម៉ៅល្អត្រឹមត្រូវ ដល់ពេលបែកពូម៉ៅ ដូចហិចហើយអាសទៀត ចេញចរិតហ្ស៊ីនហ្មង, បែក2បង អូនចង់មានប្រុសក្មេង,ទិញម្នាក់មួយទៅ មិនត្រឹមតែពង្រីកដើមទ្រូងអោយធំទេ
អាចធ្វើអោយដើមទ្រូងធ្លាក់ចង់ដល់ចង្កេះថែមទៀតផង,…»។ ហើយអ្វីដែលគួរឲ្យអស់សំណើចខ្លាំងនោះ គឺទន្ទឹមអ្នកខមិនរិះគន់ អ្នកលេងបណ្តាញសង្គមភាគច្រើនទៀត ក៏បាននិយាយលេងសើចស៊កសៀតថា«វាសនាមនុស្សមើលមិនឃើញទេ Cmt ថ្ងៃនេះស្អែកគុកផងក៏មិនដឹង, Comment ឲ្យមានរបៀបរៀបរយផង ឲ្យស្គាល់គុកខ្លះផង កុំចាំតែគេប្រាប់ពេកធំៗអស់ហើយ, ចូលខមិនអោយស្រួលបួលវេីយ ប្រយត្ន័អត់បានរាំធុងបាស់តាមវត្តពេលចូលឆ្នាំ»៕ ប្រភព៖ CEN http://khoanew.asia/