រំភើបចិត្តជំនួស!!! ម្ចាស់អាជីវកម្មជប៉ុនជាច្រើន នាំគ្នាបង្កើតផលិតផលដ៏ទាក់ទាញ ដើម្បីលក់យកថវិការជួយដល់ប្រទេសអ៊ុយក្រែន ខណៈដែលម្ចាស់អាជីវកម្មនៅភាគខាងលិចប្រទេសជប៉ុន បានធ្វើឱ្យគេ-ចា-ប់អារ្មមណ៍យ៉ាងខ្លាំង ខណៈម្ចាស់អាជីវកម្មនេះបានកំពុងព្យាយាមគាំទ្រ និងជួយដល់ប្រទេសអ៊ុយក្រែនតាមរយៈ បង្កើតផលិតផលដែលមិនធ្លាប់មានអ្នកណាធ្វើ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nhk បានឱ្យដឹងថា ហាងលក់នំមួយ នៅទីក្រុង Soja ខេត្ត Okayama កាលពីថ្ងៃអាទិត្យបានចា-ប់ផ្ដើមលក់នំ macaron ដ៏ពិសេសមួយ ដែលមានពណ៌ខៀវ និងពណ៌លឿងដូចគ្នាទៅនឹងទង់ជាតិអ៊ុយក្រែន។ សារព័ត៌មានដដែលបានឱ្យដឹងថា នំនេះត្រូវបានលក់អស់ ៤០០ដុំហើយ ដោយក្នុងមួយដុំតម្លៃ ២០០ យ៉េន ឬប្រហែល ១៧ ដុល្លារ។
ជាមួយគ្នានេះដែរ ប្រាក់ចំណេញទាំងអស់នឹងត្រូវបរិច្ចាគដល់អ៊ុយក្រែន តាមរយៈអង្គការគាំទ្រអន្តរជាតិ នេះបើយោងតាមការលើកឡើងរបស់ម្ចាស់ហាង។
មិនមែនមានតែហាងបង្អែម មួយនោះទេ ទន្ទឹមនឹងនេះនៅក្នុងទីក្រុង Kochi បារចំនួន ១៦កន្លែង បានចា-ប់ផ្តើមគម្រោងរួមគ្នាមួយដើម្បីលក់ស្រាក្រឡុកដែលមានពណ៌ទង់ជាតិអ៊ុយក្រែន។ បារមួយក្នុងចំណោមនោះ មានឈ្មោះថា izakaya បែបជប៉ុន
បានធ្វើស្រាក្រឡុកជាមួយស្រាខៀវ និងទឹកស៊ីរ៉ូ yuzu ដែលជាផ្លែក្រូចឆ្មារដែលដាំដុះក្នុងស្រុក។ម្ចាស់បារមានគម្រោងបរិច្ចាគច្រើនជាង ១៧ ដុល្លារសម្រាប់ស្រាក្រឡុកនីមួយៗដែលពួកគេលក់។ ពួកគេនិយាយថា ប្រាក់ចំណូលនឹងត្រូវប្រើប្រាស់តាមរយៈសមាគមកាកបាទក្រហមជប៉ុន និងគណៈកម្មាធិការជប៉ុនសម្រាប់អង្គការយូនីសេហ្វ ដើម្បីជួយប្រជាជនដែលបានជម្លៀសចេញពីអ៊ុយក្រែន៕ ប្រភព៖ ខ្មែរណូត