• ទំព័រដើម
  • ព័ត៌មាន
  • សិល្បៈកំសាន្ត
  • ប្លែកៗ
  • About Us
  • Contact Us
  • Privacy Policy
  • Sitemap
Facebook Twitter Instagram
Tuesday, August 16
Facebook Twitter Instagram
HOTNEWSPOST
  • ទំព័រដើម
  • ព័ត៌មាន
  • សិល្បៈកំសាន្ត
  • ប្លែកៗ
  • About Us
  • Contact Us
  • Privacy Policy
  • Sitemap
HOTNEWSPOST

ថាមែនៗ!!! ទីប្រឹក្សាក្រសួងវប្បធម៌ បកស្រាយពីភាពខុសគ្នារវាង រូបប្រាសាទអង្គរលើស្រាបៀរ និង សំលៀកបំពាក់ទង់ជាតិ…

0
By Kin dan on March 19, 2022 ព័ត៌មាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ថាមែនៗ!!! ទីប្រឹក្សាក្រសួងវប្បធម៌ បកស្រាយពីភាពខុសគ្នារវាង រូបប្រាសាទអង្គរលើស្រាបៀរ និង សំលៀកបំពាក់ទង់ជាតិ…ទាក់ទងទៅនឹង ការលើកឡើង និងចម្ងល់ថា ហេតុអ្វីមិនអនុញ្ញាតឱ្យស្លៀកពាក់ សំលៀកបំពាក់រូបទង់ ជាតិកម្ពុជា ប៉ុន្តែអនុញ្ញាតស្រាបៀរមាន រូបប្រាសាទអង្គរទង់ជាតិ? ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា នោះជារូបប្រាសាទ មិនមែនទង់ជាតិកម្ពុជាទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចំរើន វ៉ាន់ថា ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ និងជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី១៨ ខែមីនានេះថា រូបអង្គរនោះមិនមែនជាទង់ជាតិទេ គឺជារូបប្រាសាទ។ បើទង់ជាតិគឺ មានពណ៌ក្រហម ខៀវ និងមានប្រាសាទអង្គរពណ៌ស កំពូល៣នៅកណ្ដាល។លោក ចំរើន វ៉ាន់ថា បញ្ជាក់បន្ថែមថា៖ “ចំពោះការយករូបប្រាសាទ ឬរូបហនុមាន ដាក់សម្បកដប កំប៉ុងស្រាបៀរនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុនបានសុំសិទ្ធិ ចុះពាណិជ្ជនាម ពីក្រសួងពាណិជ្ជកម្ម។ សូមកុំយករូបអង្គរវត្តលើស្រាបៀរ មកប្រៀបធៀបនឹងទង់ជាតិ គឺមានលក្ខណៈខុសគ្នា ព្រោះទង់ជាតិជាដួងព្រលឹងរបស់ជាតិ សូម្បីអង្គព្រះមហាក្សត្រយាងកាត់ ក៏ឱនព្រះសិរសាគោរព”។ទីប្រឹក្សា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះ លើកឡើងថា យើងមិនចាត់ទុកថា ការច្នៃសំលៀកបំពាក់ជារូបទង់ជាតិមកស្លៀកពាក់ ខុសទេ ព្រោះបើ ខុស លុះត្រាតែទង្វើនោះប្រឆាំ-ង ឬផ្ទុយនឹងច្បា-ប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចំរើន វ៉ាន់ថា មានប្រសាសន៍ថា៖ “បើយកទង់ជាតិមកកាត់ជាសំលៀកបំពាក់ យកមកគ្រងស្លៀក ហើយអង្គុយពីលើ ដើរអូសដីអ៊ីចឹង គឺឆ្គង ទន្ទឹមពេលយើងអាចយកសំលៀកបំពាក់ប្រពៃណីជាច្រើនបែប ច្រើនទម្រង់ផ្សេងទៀតមកស្លៀកពាក់បាន។ ខ្ញុំសំណូមពរ បើយើងចៀសវាងបាន គួរតែចៀសវាងទៅណា៎!”។ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ រូបនេះលើកឡើងបន្តថា ថ្វីដ្បិតតែការស្លៀកពាក់នោះ មិនបានយកទង់ជាតិផ្ទាល់មកកាត់មែន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែពណ៌នៃសំលៀកបំពាក់ ពិសេសមានរូប ប្រាសាទអង្គរ ដាក់កណ្ដាលទៀត នោះហើយជាសញ្ញាទង់ជាតិ។លោក ចំរើន វ៉ាន់ថា មានប្រសាសន៍ថា៖ “ជួនកាលគាត់យល់ច្រឡំ ដោយការស្រឡាញ់ពេក ដោយអត់យល់ ក៏កាត់សំលៀកបំពាក់ជាទង់ជាតិយកមកស្លៀកពាក់អ៊ីចឹងទៅ។ ជួនកាលយើងយកទៅប្រៀបធៀប នឹងបរទេស ប៉ុន្តែបរទេសគេមានប្រពៃណីគេផ្សេង ចំណែកប្រទេសយើង យើងមានវប្បធម៌អត្តសញ្ញាណជាតិយើង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកក្នុងកិច្ចប្រជុំ ដោយបានសុំអា-ជ្ញាធរអប្សរា និងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ឱ្យជួយណែនាំ និងពន្យល់ទៅកាន់អាជីវករអ្នកជួលសំលៀកបំពាក់ គឺមិនគួរកាត់សំលៀកបំពាក់ជារូបទង់ជាតិមកស្លៀកពាក់។គួរបញ្ជាក់ថា បន្ទាប់ពីមានការស្លៀកពាក់សំលៀកបំពាក់ជារូបទង់ជាតិថតនៅតំបន់ប្រាសាទអង្គរ កាលពីសប្ដាហ៍មុន លោក ឡុង កុសល អគ្គនាយករង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងជាអ្នកនាំពាក្យអា-ជ្ញាជាតិអប្សរា កាលពីសប្ដាហ៍មុន បានមានប្រសាសន៍ថា ការយកទង់ជាតិខ្មែរដែលជានិមិត្តរូបរបស់ជាតិខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃដល់ទង់ជាតិ ជានិមិត្តរូបជាតិ។ ជាមួយគ្នានោះ ក៏មានមតិប្រតិកម្ម លើកឡើងថា ជាការចង្អៀតចង្អុល និងមានមតិខ្លះចោទសួរ ហេតុអ្វី អនុញ្ញាតឱ្យមានរូបទង់ជាតិប្រាសាទអង្គរវត្ត លើសម្បកកំប៉ុង និងដបស្រាបៀរ៕ប្រភព៖កម្ពុជាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Share. Facebook Twitter

Related Posts

ចូលរួមរំលែកទុក្ខផង!!! បងប្រុសបង្កើតសម្ដេចតេជោ បានទទួលមរណៈភាពហើយ នៅមុននេះបន្តិច ដោយសារតែ….

ល្បីថាជាការសម្ដែងរបស់គូស្នេហ៍មួយគូនេះធ្វើឈ្លោះគ្នា មានអីផែង វណ្ណៈទ្រាំលែងបានក៏ព្រលះផាំ`ងៗថា…

មិនគួរអោយជឿ! នារី ហាយសូរ ម្នាក់ត្រូវឃា ត់ខ្លួន ពាក់ព័ន្ធករណី…

Popular Post
May 5, 2022

ចូលរួមរំលែកទុក្ខផង!!! បងប្រុសបង្កើតសម្ដេចតេជោ បានទទួលមរណៈភាពហើយ នៅមុននេះបន្តិច ដោយសារតែ….

December 9, 2021

អាសូរស្ទើរស្រក់ទឹកភ្នែក!!! ចិត្តដាច់ណាស់ យកឪពុកចំណាស់មកចោល៤ថ្ងៃតាមផ្លូវ តែបានអ្នកគ្រូពេទ្យម្នាក់ជួយ ខណៈដែល… (មានវីដេអូ)

December 9, 2021

មិនធម្មតា!!! បាត់មុខតែមួយរយះសោះធុច សាឡិ ប្រែធំខ្ពស់ស្រឡះ សង្ហាដល់ហើយ ដល់ថ្នាក់ ហ្វេនៗ ឡើងភ្ញាក់ រួចនាំគ្នានិយាយថា…(មានវីដេអូ)

December 9, 2021

តិចច្រលំនៅបរទេសអីទៅ!!! ការពិតនៅខ្មែរយើងសោះស្រវឹងស្រាបាចលុយដុល្លារទាំងបាច់ៗ (មានវីដេអូ)

December 9, 2021

កាន់តែក្តៅកគុកហើយ!!! ក្រោយលោក Nawat ចេញមុខពន្លះ អ្នកគាំទ្រថៃមួយចំនួន ជុំវិញរឿងបវរកញ្ញា South Africa (មានវិដេអូ)

Copyright © 2022
  • About Us
  • Contact Us
  • Privacy Policy
  • Sitemap

Type above and press Enter to search. Press Esc to cancel.