កុំដាច់ចិត្តអូសរំលងអី!!! លេងហ្គេមភ្នាល់ដាក់ជីវិត,បា.ញ់ចា.ញ់គេ ប្រល័.យជីវិតខ្លួនឯង, អ្នកម្ដាយម្នាក់ ចេញមុខដាស់តឿនថា…(មានវីដេអូ)ក្មេងប្រុសម្នាក់ បានយកកាំ,ភ្លើងរបស់ឪពុកជាប៉េអឹម ដើម្បីបញ្ចប់ជីវិតខ្លួនឯង កាលពីវេលាម៉ោង១៥ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះក្នុងបន្ទប់ទឹក ស្ថិតក្នុងក្រុមទី១២ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ក្មេងរង.គ្រោះ ក្នុងករណីនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មានឈ្មោះឈ្មោះ វឿន ស៊ីតនីណាថាន់ ភេទប្រុស អាយុ១៣ឆ្នាំមុខរបរសិស្ស ដោយបានយកអាវុ.ធម៉ាក SIG SAUR លេខតួ27 11U-S ជាអាវុធរបស់ឪពុកមុខរបរ កងរាជ.អាវុធហត្ថ ខេត្តសៀមរាប មកបញ្ចប់ជីវិតខ្លួនឯង ដោយត្រូវចំសៀតផ្កាខាងឆ្វេងបណ្តាលឲ្យធ្លាយមកសៀតផ្កាខាងស្តាំ។បើតាមសមត្ថកិច្ច បានបញ្ជាក់បន្ថែមថា មូលហេតុតាមការឆ្លើយបំភ្លឺរបស់ឪពុកម្តាយជនរ,ងគ្រោះជាមនុស្សមានជំងឺបាក់ទឹកចិត្ត។
ករណីនេះសមត្ថ,កិច្ចជំនាញបានធ្វើកោសល្យវិច័យឃើញថា ជនរង,គ្រោះពិតជាធ្វើអត្តឃាតដោយបា,ញ់ស.ម្លា.ប់ខ្លួនឯងពិតប្រាកដមែន។ ជនរង,គ្រោះត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តល្អក់ ភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ជុំវិញករណីនេះដែរ ស្ត្រីម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Ly Liya» បានធ្វើការឡាយវីដេអូ ដាស់តឿនដល់ឪពុកម្ដាយ ដែលមានកូនៗតូចបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចៀសវាងមានរឿងបែបនេះនោះ។
ក្នុងការឡាយនោះ ស្ត្រីខាងលើ បានដាក់Captionដាស់តឿនថា «ប៉ាម៉ាក់ ដែលមានកូនតូចៗ សូមចូលមកស្ដាប់រឿង ដែលរន្ធ.ត់តក់.ស្លុតមួយនេះផង និងស៊ែចែករំលែកផង សូមកុំអោយរឿងបែបនេះកើតឡើងក្នុងគ្រួសារអ្នក កូនជាជីវិត ជាក្ដីសុខសុភមង្គលរបស់ប៉ាម៉ាក់គ្រប់គ្នា កុំដើម្បីតែលុយហើយទុកកូនចោល មិនបានតាមដានកូនវាជាកំហុសមួយដ៏ធំហើយមិនអាចកែខៃប៉ះប៉ូវបានឡើយ ជូនពរអោយបងប្អូនជួបតែសំណាងល្អក្នុងក្រុមគ្រួសារ»។
ទស្សនាវីដេអូទាំងអស់គ្នា៖