• ទំព័រដើម
  • ព័ត៌មាន
  • សិល្បៈកំសាន្ត
  • ប្លែកៗ
  • About Us
  • Contact Us
  • Privacy Policy
  • Sitemap
Facebook Twitter Instagram
Saturday, August 6
Facebook Twitter Instagram
HOTNEWSPOST
  • ទំព័រដើម
  • ព័ត៌មាន
  • សិល្បៈកំសាន្ត
  • ប្លែកៗ
  • About Us
  • Contact Us
  • Privacy Policy
  • Sitemap
HOTNEWSPOST

រំភើបចិត្តជំនួស!!! កញ្ញា ឌុក ទេវី វ៉ានិសសា ម្ចាស់ជ័យលាភីកម្រិតឧត្តមភាពអន្តរជាតិ របស់សាកលវិទ្យាល័យដ៏ល្បីរបស់ស្វីស ខណៈដែល….

0
By Kin dan on February 24, 2022 ព័ត៌មាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


រំភើបចិត្តជំនួស!!! កញ្ញា ឌុក ទេវី វ៉ានិសសា ម្ចាស់ជ័យលាភីកម្រិតឧត្តមភាពអន្តរជាតិ របស់សាកលវិទ្យាល័យដ៏ល្បីរបស់ស្វីស ខណៈដែល….កាលពីពេលថ្មីៗនេះ វិទ្យាស្ថានឧត្តមសិក្សារដ៏ល្បីល្បាញមួយ នៅក្នុងប្រទេសស្វីស ដែលមានឈ្មោះជាភាសារអង់គ្លេសថា Glion Institute of Higher Education បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រជូននិស្សិតប្រចាំឆ្នាំ និងប្រគល់ជ័យលាភីឧត្តមភាពនៃលទ្ធផលកម្មសិក្សា ជូននិស្សិតឆ្នើមមួយរូប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមាននិទ្ទេសខ្ពស់ជាងគេបំផុត ក្នុងចំណោមនិស្សិតបញ្ចប់បរិញ្ញាបត្រទាំងអស់ នៅក្នុងឆ្នាំ២០២១ មកពី៩៩ប្រទេសជុំវិញពិភពលោក។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងពោរពេញទៅដោយមោទនភាពជាទីបំផុតសម្រាប់កម្ពុជានោះគឺបេក្ខភាពទទួលជ័យលាភីកម្រិតឧត្តមភាពអន្តរជាតិនេះ គឺជាកុលធិតាខ្មែរយើងតែម្តង។ ម្ចាស់ជ័យលាភីកម្រិតឧត្តមភាពអន្តរជាតិរូបនេះ គឺកញ្ញា ឌុក ទេវី វ៉ានិសសា (Dewy Vanessa Douk) ដែលមានវ័យ២១ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ឌុក ទេវី វ៉ានិសសា គឺជាកូនស្រីច្បងទីមួយរបស់លោក ឌុក ខៀន ដែលបច្ចុប្បន្នមានតួនាទីជាសមាជិកកិត្តិយសនៃព្រះរាជខុទ្ទកាល័យ នៃព្រះមហាក្សត្រ និងអ្នកស្រី គួច ណានី ដែលជាធុរជនខ្មែរដ៏ប្រសើរ និងគួរឱ្យគោរពមួយរូបផងដែរ។ កញ្ញា ឌុក ទេវី វ៉ានិសសាបានទៅចូលរៀននៅវិទ្យាស្ថានឧត្តមសិក្សារ Glion Institute of Higher Education នៅក្នុងប្រទេសស្វីស កាលពីឆ្នាំ ២០១៨ ដោយចា-ប់យកមុខវិជ្ជាខាងផ្នែកការគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ ដោយផ្តោតលើឯកទេសខាងផ្នែកយុទ្ធសាស្ត្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ម៉ាកផលិតផលបែបប្រណិត (International Hospitality Management with a Specialization in Luxury Brand Strategy)។ នៅចុងឆ្នាំ២០២១ កញ្ញា ឌុក ទេវី វ៉ានិសសា បានបញ្ចប់កម្មវិធីសិស្សាមុខវិជ្ជា និងមុខជំនាញនេះកម្រិតបរិញ្ញាបត្រប្រកបដោយជោគជ័យ ក៏ប៉ុន្តែអ្វីដែលវិសេសវិសាល និងឧត្តុងឧត្តមនោះ គឺកញ្ញា ឌុក ទេវី វ៉ានិសសា ជាបេក្ខភាពតែម្នាក់គត់ ក្នុងចំណោមនិស្សិតបញ្ចប់បរិញ្ញាបត្រនេះជាច្រើនរូបទៀត មកពីបណ្តាប្រទេសប្រមាណជាង ៩៩ ដែលកញ្ញាទទួលបាននិទ្ទេសខ្ពស់ជាងគេបំផុត គឺ៩១៩៥%។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមបណ្តាប្រទេសទាំង៩៩នោះ គឺភាគច្រើនមកពីតំបន់អឺរ៉ុប (Europe) អាស៊ីប៉ាស៊ីហ្វិក (Asia Pacific) តំបន់មជ្ឈិមបូព៌ា (Middle East) តំបន់អាមេរិក (Americas)និងតំបន់អាហ្វ្រិច (Africa)។ កម្មវិធីប្រគល់បរិញ្ញាបត្រ និងប្រគល់ជ័យលាភីកម្រិតឧត្តមភាពអន្តរជាតិនេះ ជូនកញ្ញា ឌុក ទេវី វ៉ានិសសា ត្រូវបានធ្វើឡើងនៅវិទ្យាស្ថានឧត្តមសិក្សារ Glion Institute of Higher Education នៅក្នុងប្រទេសស្វីស កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២៕ ប្រភព៖ freshnewsasia

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Share. Facebook Twitter

Related Posts

ចូលរួមរំលែកទុក្ខផង!!! បងប្រុសបង្កើតសម្ដេចតេជោ បានទទួលមរណៈភាពហើយ នៅមុននេះបន្តិច ដោយសារតែ….

ល្បីថាជាការសម្ដែងរបស់គូស្នេហ៍មួយគូនេះធ្វើឈ្លោះគ្នា មានអីផែង វណ្ណៈទ្រាំលែងបានក៏ព្រលះផាំ`ងៗថា…

មិនគួរអោយជឿ! នារី ហាយសូរ ម្នាក់ត្រូវឃា ត់ខ្លួន ពាក់ព័ន្ធករណី…

Popular Post
May 5, 2022

ចូលរួមរំលែកទុក្ខផង!!! បងប្រុសបង្កើតសម្ដេចតេជោ បានទទួលមរណៈភាពហើយ នៅមុននេះបន្តិច ដោយសារតែ….

December 9, 2021

អាសូរស្ទើរស្រក់ទឹកភ្នែក!!! ចិត្តដាច់ណាស់ យកឪពុកចំណាស់មកចោល៤ថ្ងៃតាមផ្លូវ តែបានអ្នកគ្រូពេទ្យម្នាក់ជួយ ខណៈដែល… (មានវីដេអូ)

December 9, 2021

មិនធម្មតា!!! បាត់មុខតែមួយរយះសោះធុច សាឡិ ប្រែធំខ្ពស់ស្រឡះ សង្ហាដល់ហើយ ដល់ថ្នាក់ ហ្វេនៗ ឡើងភ្ញាក់ រួចនាំគ្នានិយាយថា…(មានវីដេអូ)

December 9, 2021

តិចច្រលំនៅបរទេសអីទៅ!!! ការពិតនៅខ្មែរយើងសោះស្រវឹងស្រាបាចលុយដុល្លារទាំងបាច់ៗ (មានវីដេអូ)

December 9, 2021

កាន់តែក្តៅកគុកហើយ!!! ក្រោយលោក Nawat ចេញមុខពន្លះ អ្នកគាំទ្រថៃមួយចំនួន ជុំវិញរឿងបវរកញ្ញា South Africa (មានវិដេអូ)

Copyright © 2022
  • About Us
  • Contact Us
  • Privacy Policy
  • Sitemap

Type above and press Enter to search. Press Esc to cancel.