ចូលរួមរំលែកទុក្ខផង!!! អ្នករកឃើញ មេរោគអេដស៍ បានទទួលមរណភាពហើយនៅវ័យ ៨៩ឆ្នាំ ដោយសារតែ… អ្នកស្រាវជ្រាវជនជាតិបារាំង លោក Luc Montagnier ដែលបានឈ្នះពានរង្វាន់ណូបែល ក្នុងឆ្នាំ ២០០៨ ចំពោះស្នាដៃរកឃើញមេ រោគអេដស៍ បានទទួលមរណភាពហើយ ក្នុងអាយុ ៨៩ ឆ្នាំ។
លោក Montagnier បាន ស្លា-ប់ កាលពីថ្ងៃអង្គារ នៅមន្ទីរពេទ្យអាមេរិកនៃទីក្រុងប៉ារីស ក្នុងទីក្រុង Neuilly-sur-Seineជាយក្រុងភាគខាងលិចនៃរដ្ឋធានី ប្រទេសបារាំង។ លោក Montagnier ដែលជាអ្នកជំនាញខាងមេរោគបានដឹកនាំក្រុមដែលក្នុងឆ្នាំ 1983
បានកំណត់អត្តសញ្ញាណមេរោគភាពស៊ាំរបស់មនុស្ស (H I V) ដែលបណ្តាលឱ្យមានជំងឺ អេដស៍ ដែលនាំឱ្យអ្នកស្រាវជ្រាវរូបនេះ បានឈ្នះពានរង្វាន់ណូបែលផ្នែកវេជ្ជសាស្ត្រឆ្នាំ២០០៨ជាមួយសហការី លោក Francoise Barré-Sinoussi ។ ទន្ទឹមនោះដែរ រដ្ឋមន្ត្រីក្រសួងអប់រំ និងស្រាវជ្រាវឧត្តមសិក្សារបស់បារាំង
លោក Frédérique Vidal បានសម្តែងការកោតសរសើរស្នាដៃរបស់លោក Montagnier លើការរកឃើញមេរោគអេដស៍ នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយ លក្ខណ៍អក្សរមួយ កាលពីថ្ងៃព្រហស្បតិ៍នេះនិងបានចូលរួមរំលែកទុក្ខដល់គ្រួសាររបស់អ្នកស្រាវជ្រាវរូបនេះផងដែរ៕ ប្រភព៖ BBC